ឯកសារផ្សេងៗ
ឯកសារផ្សេងៗ ici
ឯកសារផ្សេងៗ ici
avr 2 2013
«បាណម្ហិ ចេ វណោ នាស្ស ហេរេយ្យ បាណិនា វិសំ នាព្វណំ វិសមន្វេតិ នត្ថិ បាបំ អកុព្វតោ។» “បើបាតដៃមិនមានដំបៅទេ បុគ្គលអាចនាំថ្នាំពិសទៅដោយបាតដៃបាន ថ្នាំពិសមិនជ្រួតជ្រាបបាតដៃមិនមានដំបៅយ៉ាងណា, បាបរមែងមិនមានដល់អ្នកមិនធ្វើបាបយ៉ាងនោះដែរ។”
បាប គឺអំពើអាក្រក់ដោយត្រៃទ្វារមានបាណាតិបាតជាដើម រមែងមិនមានដល់បុគ្គលអ្នកមិនធ្វើបាប ដូចថ្នាំពិសរមែងមិនជ្រាបចូលទៅកាន់បាតដៃដែលគ្មានដំបៅដូច្នោះ គឺបុគ្គលមានបាតដៃឥតដំបៅជាដៃបរិសុទ្ធស្អាត អាចហ៊ានចាប់កាន់នាំនូវថ្នាំពិសដោយឥតញញើត។ ព្រោះអ្វី? ព្រោះថ្នាំពិសមិនអាចជ្រាបចូលទៅកាន់ដៃដែលឥតដំបៅនោះបាន មានឧបមាយ៉ាងណា, ធម្មតា បាបមិនដែលមានដល់បុគ្គលដែលមិនធ្វើបាប សូម្បីនាំបហរណវត្ថុទាំងឡាយមានធ្នូជាដើមមកឲ្យគេក៏ដោយចុះ។ ព្រោះអ្វី? ព្រោះតែបុគ្គលនោះ ឥតមានអកុសលចេតនា គឺមិនមានចិត្តចង់ធ្វើបាបផងឡើយ ក៏មានឧបមេយ្យដូច្នោះដែរ។ (ដកស្រង់ពី ខុទ្ធកនិកាយ ធម្មបទ និងធ្វើអត្ថាធិប្បាយដោយ មហា សោម សុវណ្ណ ព.ស ២៥១២ គ.ស ១៩៦៨)
ផ្តល់មតិយោបល់ថ្មី ៗ